លោក ស៊ី ជីនពីង៖ ទំនាក់ទំនងទ្វេភាគីបង្ហាញពីប្រទេសចិន និងរុស្ស៊ីជាអ្នកជិតខាងល្អ និងជាមិត្តពិតប្រាកដ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីថ្ងៃចន្ទថា ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថា ប្រទេសចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្តូរបាន ហើយជាមិត្តពិតដែលចែករំលែកភាពសុខដុមរមនា គាំទ្រគ្នាទៅវិញទៅមក និងសម្រេចបានការអភិវឌ្ឍរួមគ្នា។
លោក ស៊ី បានធ្វើការកត់សម្គាល់ខាងលើនេះនៅពេលជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។
លោកក៏បាននិយាយផងដែរថា ទំនាក់ទំនងចិន-រុស្ស៊ីទទួលបាននូវកម្លាំងជំរុញផ្ទៃក្នុងដ៏រឹងមាំ និងមានតម្លៃជាយុទ្ធសាស្ត្រតែមួយគត់ ដោយលោកបាននិយាយបន្ថែមថា ទំនាក់ទំនងនេះមិនកំណត់គោលដៅភាគីទីបីណាមួយទេ ហើយក៏មិនមានឥទ្ធិពលពីភាគីទីបីណាមួយដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





