AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ស្ទីវ វីតកូហ្វ (Steve Witkoff) ជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកាន់តែខិតជិតទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម។
ថ្លែងទៅកាន់ទូរទស្សន៍ CNN លោក វីតកូហ្វ បានរំលឹកឡើងវិញថា សង្រ្គាមមិនចាំបាច់កើតឡើងទេ ហើយមិនថាអ្នកណាជាអ្នកចាប់ផ្តើមនោះទេ តែវាត្រូវតែបញ្ចប់។
លោកបាននិយាយបន្ថែមថា «មានកិច្ចសន្ទនាគ្រប់បែបយ៉ាងនៅពេលនោះអំពីអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ។ លោកប្រធានាធិបតីបាននិយាយអំពីរឿងនេះ។ វាមិនចាំបាច់កើតឡើងទេ។ ជាមូលដ្ឋាន វាបានក្លាយទៅជាការគំរាមកំហែងដល់ជនជាតិរុស្ស៊ី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)