សហរដ្ឋអាមេរិកនឹងបង្ហាញដំណោះស្រាយ UNGA របស់ខ្លួនចំពោះជម្លោះអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈនេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បាននិយាយនៅលើទំព័របណ្តាញសង្គមអ៊ិច (X) របស់ខ្លួនថាសហរដ្ឋអាមេរិកនឹងដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែកុម្ភៈនេះនូវសេចក្តីព្រាងដំណោះស្រាយស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។
យោងតាមរួបលោកបានឱ្យដឹងថា នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកនឹងស្នើទៅអង្គការសហប្រជាជាតិនូវដំណោះស្រាយដ៏សំខាន់មួយ ដែលសមាជិកអង្គការសហប្រជាជាតិទាំងមូលគួរតែគាំទ្រដើម្បីរៀបចំផ្លូវឆ្ពោះទៅរកសន្តិភាព។ លោក រូប៊ីអូ ក៏បានចង្អុលបង្ហាញផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្ដេជ្ញាចិត្តបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលភ្ជាប់មកជាមួយការបង្ហោះនោះបានបង្ហាញថា លោក ត្រាំ ប្តេជ្ញាបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងដំណោះស្រាយដែលនាំទៅរកសន្តិភាពយូរអង្វែងមិនមែនគ្រាន់តែជាការផ្អាកបណ្តោះអាសន្ននោះទេ។ សេចក្តីព្រាងដំណោះស្រាយដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនោះ គឺស្របទៅនឹងទស្សនៈរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាអង្គការសហប្រជាជាតិត្រូវតែត្រឡប់ទៅរកគោលបំណងរបស់ខ្លួនដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា ប្រសិនបើអង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះគោលបំណងដើមរបស់ខ្លួន យើងត្រូវទទួលស្គាល់ថាខណៈដែលបញ្ហាប្រឈមអាចកើតមានឡើង គោលដៅនៃសន្តិភាពយូរអង្វែងនៅតែអាចសម្រេចបាន។ ដំណោះស្រាយនេះក៏និយាយផងដែរថាជម្លោះនៅអ៊ុយក្រែនគឺគួរឱ្យខ្លាច ហើយអង្គការសហប្រជាជាតិអាចជួយបញ្ចប់វាបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





