សហរដ្ឋអាមេរិកទាមទារឱ្យអ៊ុយក្រែនដកចោលសេចក្តីសម្រេច UNGA ដែលថ្កោលទោសរុស្ស៊ី ប៉ុន្តែទីក្រុងគៀវបដិសេធ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋបាលសហរដ្ឋអាមេរិកបានទាមទារឱ្យទីក្រុងគៀវដកសេចក្តីព្រាងសេចក្តីសម្រេចរបស់ខ្លួនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលថ្កោលទោសរុស្ស៊ីចំពោះប្រតិបត្តិការយោធាពិសេសរបស់ខ្លួនចោល ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធ។
យោងតាមប្រភពរបស់សារព័ត៌មាននោះបានឱ្យដឹងថា «រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យអ៊ុយក្រែនដកចោលនូវដំណោះស្រាយប្រចាំឆ្នាំដែលថ្កោលទោសចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ហើយចង់ជំនួសវាដោយសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលត្រូវបានយល់ឃើញថាមានភាពស្និទ្ធស្នាលនឹងអ្នកគាំទ្ររុស្ស៊ីនៅក្នុងទីក្រុងគៀវ។
សារព័ត៌មាននោះបានសង្កត់ធ្ងន់ថា «ការផ្តល់យោបល់នេះបានធ្វើឱ្យទីក្រុងគៀវស្រឡាំងកាំង និងបានបដិសេធមិនដកចោលនូវដំណោះស្រាយរបស់ខ្លួន«។ គេរំពឹងថា ភាគីអ៊ុយក្រែននឹងដាក់ជូនសេចក្តីព្រាងដំណោះស្រាយនេះនៅថ្ងៃចន្ទនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





