លោក ពូទីន៖ រុស្ស៊ីនឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងសារវីដេអូមួយក្នុងឱកាសនៃការប្រារព្ធទិវាការពារមាតុភូមិថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅតែបន្តជាគន្លឹះនៃការអភិវឌ្ឍអធិបតេយ្យភាពរបស់ប្រទេស ដូច្នេះរដ្ឋាភិបាលគ្រោងនឹងបង្កើនសមត្ថភាពរបស់ពួកគេ។
លោកបាននិយាយថា «សព្វថ្ងៃនេះ ចំពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ដំណើរយុទ្ធសាស្ត្ររបស់យើងសម្រាប់ការពង្រឹង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធនៅតែមិនផ្លាស់ប្តូរ។ យើងនឹងបន្តបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ព និងកងទ័ពជើងទឹក ការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេដែលជាធាតុផ្សំដ៏សំខាន់បំផុតនៃសន្តិសុខរបស់រុស្ស៊ីការធានាអធិបតេយ្យភាពបច្ចុប្បន្ន និងអនាគត និងការរីកចម្រើនរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





