មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធបន្តផ្ដល់ជំនួយលើគម្រោងអភិរក្សពន្លកបៃតងនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ២០២៥--
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងការអភិរក្សធនធានធម្មជាតិនៅតាមតំបន់ សហគមន៍និងជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធបន្តផ្ដល់ជំនួយលើគម្រោងនេះបន្ទាប់ពីគម្រោងនេះទទួលបានផលល្អប្រសើរ។
ឯកឧត្តមខ្វៃអាទិត្យាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៥ថាក្រសួងបរិស្ថានបានគាំទ្រនិងបង្កើតសហគមន៍តំបន់ការពារធម្មជាតិរហូតមកដល់ពេលនេះមានចំនួន១៩៣ហើយសហគមន៍ដែលមានសក្តានុពលមានជាងពាក់កណ្តាល។ សហគមន៍ទាំងនេះចង់សំដៅទៅលើសហគមន៍ដែលការពារធម្មជាតិ នឹងអាចទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍នៅក្នុងសហគមន៍ ។
ដូច្នេះហើយសម្រាប់ទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅថ្ងៃនេះគឺបានឃើញពីសកម្មភាពរបស់សហគមន៍មួយចំនួនបានចូលរួមបង្ហាញអំពីសក្តានុពលរបស់ខ្លួនការអភិរក្សធនធានធម្មជាតិនិងការបង្កើតជីវភាពរបស់ខ្លួននៅក្នុងសហគមន៍ដែលកាលពីមុនពួកគាត់បានពឹងពាក់តែទៅលើការចូលព្រៃកាប់ឈើពណ៌បាញ់សត្វហើយងាកមកបង្កើតមុខរបរថ្មីដោយមុខរបរនេះថែមទាំងបានជួយលើកកម្ពស់ជីវភាពរបស់គាត់នឹងបានចូលរួមការអភិរក្សធនធានធម្មជាតិផងដែរ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់ថា៖"អញ្ចឹងកន្លងមកនេះយើងបានឃើញថាសហគមន៍ជារនាំងការពារធនធានធម្មជាតិយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិរបស់យើងផង ហើយក៏ដូចជាការចូលរួមក្នុងគម្រោងបៃតង"។

បើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថាតាមរយៈគម្រោងអភិរក្សតំបន់ធនធានធម្មជាតិនេះមានការចូលរួមពីអង្គការដៃគូពាក់ព័ន្ធសហការនិងអភិវឌ្ឍន៍ផ្សេងៗជាច្រើនផងដែរ។
ក្នុងនាមក្រសួងបរិស្ថានអ្នកនាំពាក្យរូបនេះបានវាយតម្លៃខ្ពស់ចំពោះគម្រោងការបញ្ច្រាបគ្រប់គ្រងធនធានធម្មជាតិតំបន់ទេសភាពនៃព្រៃធម្មជាតិនិងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM) បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងបរិស្ថានជាពិសេសបានជួយសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តកំពង់ធំ សៀមរាបនិងខេត្តព្រះវិហារបានកំពុងតែទទួលបានលទ្ធផលល្អប្រសើរ។ ហ្នឹងនោះបានជួយការពារធនធានធម្មជាតិដោយឃើញថាគម្រប់បៃតង ជំរុញឲ្យប្រជាសហគមន៍ចេះស្រឡាញ់ព្រៃកាន់តែច្រើន។ចំណុចនេះធ្វើឲ្យមានការស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានមានដូចជាការជំរុញការដាំដើមឈើបណ្ដុះកូនឈើជាដើមពិសេសគឺយុទ្ធនាការពន្លកបៃតង។
អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាយុទ្ធនាការពន្លកបៃតងគឺជាសកម្មភាពមួយដាក់ចេញតាមរយៈយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន របស់ក្រសួងបរិស្ថានដែលបានកំណត់នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលហើយយុទ្ធសាស្ត្រនេះស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល។

បើតាមការគូសបញ្ជាក់ពីរនាំពាក្យក្រសួងបរិស្ថានដដែលបានលើកឡើងអាយ៉ាងដូច្នេះថា៖"អញ្ចឹងតាមរយៈការដាក់ការការពារតំបន់ធម្មជាតិនេះនឹងធ្វើឲ្យតំបន់ការពារធម្មជាតិរបស់យើងកាន់តែរឹងមាំកាលណាសហគមន៍មានជីវភាពល្អនិងជម្រើសថ្មីក្រៅពីការចូលព្រៃដែលពឹងពាក់លើវិស័យព្រៃឈើ"។
អ្នកពាក្យក្រសួងបរិស្ថានក៏បានបន្ថែមថាក្រៅពីសកម្មភាពខាងលើ សកម្មភាពទាំងនេះក៏បានចូលរួមក្នុងការអភិរក្សក៏ដូចជាការទប់ស្កាត់សកម្មភាពបទល្មើសនានាដែលពាក់ព័ន្ធនិងធនធានធម្មជាតិ ដែលជាចំណុចសំខាន់ក្នុងការយកចិត្តទុកដាក់និងចង់បានការចូលរួមពីភាគីពាក់ព័ន្ធពិសេសនោះគឺសហគមន៍ផ្ទាល់តែម្តង។
ក្នុងឱកាសនោះដែរក្នុងនាមក្រសួងបរិស្ថានអ្នកនាំពាក្យបានប្រកាសគាំទ្រឲ្យគម្រោងINRM និងដៃគូអភិវឌ្ឍន៍ធ្វើការពិនិត្យនិងចូលរួមបន្ថែមទៀតដល់មូលនិធិដល់គម្រោងនេះព្រោះថាគម្រោងនេះបានកំពុងតែទទួលផលវិជ្ជមានចំពោះការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ការពារធម្មជាតិក៏ដូចជាការផ្ដល់ការការពារធនធានធម្មជាតិដើម្បីកូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ការអភិវឌ្ឍរបស់សហគមន៍ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ទាំងស្មារតីនិងសម្ភារៈជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ពីគម្រោង "ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)" ក្នុងនោះគម្រោង INRM ដែលបានផ្តល់មូលនិធិដល់អង្គការមូលនិធិព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើការជាមួយសហគមន៍ ក្នុងការពង្រឹងសមត្ថភាព និងជំនាញក្នុងការពង្រឹងជីវភាពសហគមន៍ និងការថែរក្សាព្រៃឈើសហគមន៍ ឱ្យបានល្អសម្រាប់កូនចៅរបស់គាត់។


សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១០លើទំហំផ្ទៃដីចំនួន៥.២០៤ហិកតាស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់១ ១១៣គ្រួសារ។
ដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោង INRM និងការសម្របសម្រួលពីអង្គការសុខិតកាល ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន បានចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិមួយចំនួណ ស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារេ និងខេត្តសៀមរាប៕
ដោយ៖ប៊ុនរិទ្ធ





