ទីក្រុងបាងកក និងទីក្រុងប៉េកាំង សហការគ្នាដើម្បីកែលម្អគុណភាពខ្យល់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យបរិស្ថាន និងបរិស្ថានក្រុងប៉េកាំង និងនាយកដ្ឋានបរិស្ថាននៃរដ្ឋបាលក្រុងបាងកក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពខ្យល់។
ស្ថិតនៅក្រោមការចុះ MoU ទីក្រុងបាងកក និងទីក្រុងប៉េកាំង នឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការបំពុលខ្យល់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
ទីក្រុងប៉េកាំងនឹងចែករំលែកការអនុវត្តល្អបំផុតរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសជាមួយទីក្រុងបាងកក ជាពិសេសក្នុងការត្រួតពិនិត្យ និងកាត់បន្ថយការបំពុលចំនួន ២,៥ភាគល្អិតនៃខ្យល់ (PM2.5) ដើម្បីបង្កើនគុណភាពខ្យល់។
កិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការគឺ ទីក្រុងប៉េកាំងជួយសម្រួលដល់ដំណើរទស្សនកិច្ចទៅវិញទៅមក ខណៈពេលដែលបានផ្តល់វគ្គបណ្តុះបណ្តាល និងគាំទ្រដល់ទីក្រុងបាងកកក្នុងគម្រោងសាកល្បងរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវគុណភាពខ្យល់របស់ខ្លួន បន្ទាប់ពីគំនិតផ្តួចផ្តើមសម្អាត។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ កំហាប់ជាមធ្យមប្រចាំឆ្នាំចំពោះ PM2.5 នៅទីក្រុងប៉េកាំង កាលពីឆ្នាំមុនបានថយចុះ ៦៥,៩%៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





