សម្តេច ម៉ែន សំអន៖ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៥វត្ត នៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយពុទ្ធបរិស័ទ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន៥ គឺវត្តក្រចេះក្រុង វត្តភ្នំសំបុក វត្តវិហារសសរ១០០ វត្តវិហារគោក និងវត្តវិហារលាវ ស្ថិតក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។
ពិធីបុណ្យនេះដែរ ក៏មានការជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូរ, អង្ករ (១០០គីឡូ), ទឹកសុទ្ធកម្ពុជា ៥ កេសតូច, ទឹក COCA ២ កេស, ទឹក IZE ទឹកក្រូច ២ កេស, ទឹក IZE ទំពាំងបាយជូរ ២ កេស, ទឹក WURKZ ២ កេស, ទឹក EXPREZ ២ កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូលាងចាន កញ្ចប់ ២ កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោ ១ កេស, ទីដោះគោឆៅ ២ កេស, សាប៊ូម្សៅ ៣ ធុង, នំHanami ៣ កេស, ប្រេងឆា 230 ml ៦ កេស, ប្រេងឆា 1000 ml ២ ដប, ទឹកស៊ីអ៊ីវ ២ យូរ, ទឹកត្រី ២យួរ, អំបិល ២ គីឡូ 21. ស្កសរ ២ គីឡូ, ខ្ទឹមសរ ២ គីឡូ, ប៊ីចេង ២ គីឡូ, មីកញ្ចប់ ៣ កេស, ធូប ២ ដុំ, និង ទៀនក្រមួន ២ គីឡូក្រាម។

សម្តេចកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ កន្ទោងខៀវ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិចៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ៕
ដោយ សួស សំរិត





