ទីផ្សាររថយន្តអគ្គិសនី និងរថយន្ដកូនកាត់របស់វៀតណាមនឹងមានកំណើនខ្លាំងក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- សារព័ត៌មានវៀតណាមបានដកស្រង់សម្តីអ្នកជំនាញឧស្សាហកម្មថា ទីផ្សាររថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថានឹងមានកំណើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញពីការកើនឡើងពី ២៥ទៅ ៣០% នៅឆ្នាំ២០២៥។
គេបានព្យាករថា នៅដំណាច់ឆ្នាំនេះ រថយន្តអគ្គិសនី និងរថយន្តកូនកាត់នឹងមានប្រមាណ ១៥-២០% នៃការលក់រថយន្តដឹកអ្នកដំណើរសរុបក្នុងប្រទេសវៀតណាម។
ផ្នែកដែលមានថាមពល និងទាក់ទាញបំផុតសម្រាប់អ្នកប្រើប្រាស់ ត្រូវបានគេរំពឹងថាជារថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃសមរម្យ និងរថយន្តកូនកាត់កម្រិតមធ្យម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ប្រទេសវៀតណាមបានលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ចំនួន៩៧.០០០គ្រឿងដែលស្មើនឹងជាង ២២% នៃការលក់រថយន្តដឹកអ្នកដំណើរថ្មីសរុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





