វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ អាចនឹងជួបគ្នាមុនដំណាច់ខែកុម្ភៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចជួបគ្នានៅដើមខែនេះ។
លោក ប៉េសកូវ បាននិយាយនៅពេលដែលមានអ្នកសួរថា តើលោក ពូទីន និងលោក ត្រាំ អាចជួបគ្នាមុនដំណាច់ខែកុម្ភៈថា «ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានសរសេរច្រើន ប្រព័ន្ធផ្សព្វផ្សាយរបស់យើងក៏បានសរសេរច្រើន នេះប្រហែលជា ឬមិនប្រហែលជា»។
លោកបានបន្តថា កិច្ចប្រជុំនេះនឹងទាមទារការរៀបចំមួយចំនួនពីក្រសួងការបរទេសរុស្ស៊ី។មន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





