សិក្ខាកាមកម្ពុជា ឡាវ និងវៀតណាម ចុះកម្មសិក្សានៅរមណីយប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- សិក្ខាកាមចំនួន៣០រូប រួមមាន កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី១៩ -២០ ខែកុម្ភ: ឆ្នាំ២០២៥ បានស្វែងយល់ពីការងារគ្រប់គ្រង ការអភិរក្សនិងការងារអភិវឌ្ឍន៍សហគមន៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ។

សិក្ខាកាមក្នុងសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌ លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ នៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នេះបន្ទាប់ពីសិក្សានៅក្នុងថ្នាក់ សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ព្រមទាំងបានចុះកម្មសិក្សា នៅតាមទីតាំងមួយចំនួនក្នុង រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក រួចមក នៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកនេះ។

ការចុះកម្មសិក្សាជាឱកាសឱ្យសិក្ខាកាមបានរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ ដែលកំពុងធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក ដូចគ្នា៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





