អតិផរណានៅសហរដ្ឋអាមេរិកកាន់តែអាក្រក់ឡើងជាមួយនឹងការកើនឡើងតម្លៃគ្រឿងទេស និងប្រេងសាំង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីខែមុនដោយសារតែតម្លៃគ្រឿងទេស ប្រេងសាំង និងថ្លៃជួលបានកើនឡើង ដែលជារឿងខកចិត្តមួយសម្រាប់គ្រួសារប្រជាជន និងអាជីវកម្មដែលកំពុងតស៊ូជាមួយនឹងការចំណាយខ្ពស់។
របាយការណ៍របស់នាយកដ្ឋានការងារកាលពីថ្ងៃពុធបានបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣% នៅក្នុងខែមករាធៀបនឹងឆ្នាំមុន ដែលកើនឡើងពីចំនួន ២,៩% កាលពីខែមុន។
ទិន្នន័យថ្មីបានបង្ហាញថា អតិផរណានៅតែបន្តលើសពីគោលដៅកំណត់ចំនួន ២% ក្នុងរយៈពេលប្រហែល ៦ខែចុងក្រោយនេះ បន្ទាប់ពីវាបានធ្លាក់ចុះជាលំដាប់សម្រាប់រយៈពេលប្រហែល ១ឆ្នាំកន្លះ។ ការឡើងថ្លៃបានប្រែទៅជាឧបសគ្គនយោបាយដ៏សំខាន់សម្រាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។ ប្រធានាធិបតីអាម៉េរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាថានឹងកាត់បន្ថយតម្លៃនៅថ្ងៃទីមួយនៃការឡើងកាន់តំណែងរបស់លោក ប្រសិនបើលោកជាប់ឆ្នោត បើទោះបីជាអ្នកសេដ្ឋកិច្ចភាគច្រើនមានការព្រួយបារម្ភថាពន្ធដែលបានស្នើឡើងជាច្រើនរបស់លោកអាចនឹងបង្កើនការចំណាយជាបណ្តោះអាសន្នយ៉ាងណាក៏ដោយ។
ការជំរុញអតិផរណាដែលមិនបានរំពឹងទុកនេះ អាចបង្អាក់ភាពរីករាយនៃអាជីវកម្មមួយចំនួនដែលកើតឡើងបន្ទាប់ពីការបោះឆ្នោតរបស់លោក ត្រាំចំពោះការសន្យាកាត់បន្ថយបទប្បញ្ញត្តិ និងកាត់បន្ថយពន្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





