ក្រសួងបរិស្ថាន៖គុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃ១៣កុម្ភៈដល់ព្រឹកថ្ងៃទី១៤កុម្ភៈ មានភាព"ល្អ"
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ថាគុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី១៣កុម្ភៈដល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះគុណភាពខ្យល់មានភាព"ល្អ"។

ក្រសួងបានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងពណ៌ខៀវ មានគុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
ពណ៌បៃតង មានគុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ។ ពណ៌លឿង ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន និងពណ៌ទឹកក្រូច ខេត្តពោធិ័សាត់ និងខេត្តកោះកុង៕


ដោយ ៖ ប៊ុនរិទ្ធ





