ប្រធានាធិបតីតួកមេនីស្ថានបង្ហាញទំនុកចិត្តក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកមេនីស្ថាន បានរាយការណ៍ថា ប្រធានាធិបតីតួកមេនីស្ថាន លោក សេដារ បឺឌីមូហាមេដូវ (Serdar Berdimuhamedov) បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេគីអាន (Masoud Pezeshkian)ក្នុងកិត្តិយសនៃទិវាបដិវត្តន៍។
លោក បឺឌីមូហាមេដូវ បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយលោកបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការតួកមេនីស្ថាន-អ៊ីរ៉ង់ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោក បឺឌីមូហាមេដូវ ក៏បានជូនពរលោក ប៉េហ្សេគីអាន ឱ្យមានសុខភាពល្អ សុភមង្គល និងសុខុមាលភាព ហើយជូនពរប្រទេសអ៊ីរ៉ង់ឱ្យមានសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





