អង់ហ្គោឡាសម្ពោធស្ថានីយប្រេងឥន្ធនៈថ្មីដើម្បីបង្កើនសមត្ថភាពផ្ទុក
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ស្ថានីយស្តុកឥន្ធនៈមួយនៅក្នុងខេត្តបេនហ្គោ ភាគខាងជើងនៃប្រទេសអង់ហ្គោឡាត្រូវបានសម្ពោធឡើងហើយត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពផ្ទុករបស់ប្រទេសសម្រាប់ប្រេងម៉ាស៊ូត ប្រេងសាំង និងផលិតផលប្រេងចម្រាញ់ផ្សេងទៀតច្រើនជាង៨០% ។
អាគារ The Barra do Dande Ocean Terminal ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រគ្រប់គ្រងដោយក្រុមហ៊ុនប្រេងរបស់រដ្ឋSonangol មានសមត្ថភាពផ្ទុកដំបូងចំនួន ៥៨០.០០០ម៉ែត្រគូប។ អគារនេះត្រូវបានសាងសង់ឡើងក្នុងតម្លៃ ៦៤២លានដុល្លារអាម៉េរិក វាត្រូវបានសាងសង់ដោយក្រុមហ៊ុនប្រេស៊ីល Odebrecht Engineering and Construction ។
យោងតាមរបាយការណ៍ខែតុលា ឆ្នាំ២០២៤ របស់វិទ្យាស្ថាននិយតកម្មដេរីវេនៃប្រេងឥន្ធនៈអង់ហ្គោឡា បានឱ្យដឹងថា មុនពេលស្ថានីយថ្មីនេះចាប់ផ្តើមដំណើរការ សមត្ថភាពផ្ទុកប្រេងឥន្ធនៈរបស់ប្រទេសអង់ហ្គោឡាឈរនៅចំនួន ៦៧៦.៩៦៨ម៉ែត្រគូប។
ថ្វីបើជាអ្នកផលិតប្រេងឆៅដ៏សំខាន់មួយរបស់ទ្វីបអាហ្រ្វិកក៏ដោយ ក៏ប្រទេសអង់ហ្គោឡានៅតែនាំចូលប្រេងប្រហែល ៧០% នៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





