កូរ៉េខាងត្បូងកំពុងស្វែងរកការសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងលោក ចយ និងលោក ត្រាំ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យរបស់ប្រធានាធិបតីស្តីទី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងធ្វើការដើម្បីរៀបចំការសន្ទនាតាមទូរស័ព្ទជាលើកដំបូងរវាងប្រធានាធិបតីស្តីទី លោក ចយ សាងម៉ុក (Choi Sang-mok) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ។
លោក កាង យួងយូ (Kang Young-kyu) អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «សំណើផ្លូវការមួយត្រូវបានធ្វើឡើងតាមរយៈក្រសួងការបរទេស» ដោយលោកបានបន្ថែមថា ការឆ្លើយតបត្រូវបានរំពឹងទុកដោយផ្អែកលើភាពអាចរកបានរបស់រដ្ឋបាលសហរដ្ឋអាមេរិក។
លោក ចយ ដែលបានទទួលតំណែងជាអ្នកដឹកនាំបណ្ដោះអាសន្នក្នុងខែធ្នូ ដោយលោកមិនទាន់មានទំនាក់ទំនងផ្ទាល់ជាមួយលោក ត្រាំ ដែលបានចូលកាន់តំណែងកាលពីខែមុនសម្រាប់អាណត្តិទីពីរនៅឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





