ប្រធានាធិបតីកូឡុំប៊ីស្នើឱ្យរដ្ឋមន្ត្រីនៅក្នុងខុទ្ទកាល័យលាលែងពីតំណែង
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) បានប្រកាសនៅលើវេទិកាសង្គមអ៊ិចថា ការអំពាវនាវរបស់លោកឱ្យលាលែងពីតំណែងរដ្ឋមន្ត្រីរដ្ឋាភិបាល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ជាតិទាំងស្រុង។
លោកប្រធានាធិបតីបានពន្យល់ថា «នឹងមានការផ្លាស់ប្តូរមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រីដើម្បីសម្រេចបាននូវការអនុលោមតាមកម្មវិធីកាន់តែច្រើនដែលសំណូមពរដោយប្រជាជន»។
លោក ផេត្រូ បាននិយាយថា ការផ្លាស់ប្តូរនឹងត្រូវបានធ្វើឡើងដោយសារតែការគ្រប់គ្រងរបស់លោកនឹងបញ្ចប់នៅឆ្នាំ២០២៦ ហើយនឹងផ្តោតទាំងស្រុងលើការបំពេញកម្មវិធីដែលបានផ្តួចផ្តើមនៅដើមអាណត្តិរយៈពេល ៤ឆ្នាំរបស់លោក។
ប្រធានាធិបតីកូឡុំប៊ីបានរិះគន់រដ្ឋមន្ត្រីរបស់លោកចំពោះការបំពេញការងារមិនបានល្អនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ស៊ូសាណា មូហាម៉ាដ (Susana Muhamad) រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក ជ័ន ដាវីដ កូរៀ (Juan David Correa) និងរដ្ឋមន្ត្រីក្រសួងការងារ លោក ហ្គ្លូរៀ អ៊ីនេស រ៉ាមីរេហ្ស (Gloria Ines Ramirez) រហូតមកដល់ពេលនេះបានប្រកាសលាលែងពីតំណែង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





