នីតិវិធីដោះលែងអ្នកទោសប៉ាឡេស្ទីនបានចាប់ផ្តើមហើយនៅអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- គេហទំព័រសារព័ត៌មាន Ynet បានរាយការណ៍ថា សេវាពន្ធនាគារអ៊ីស្រាអែលបានចាប់ផ្តើមដំណើរការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីប្រគល់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយពួករ៉ាឌីកាល់នៅតំបន់ហ្គាហ្សាស្ទ្រីបហើយ។
យោងតាមគេហទំព័រសារព័ត៌មាននោះបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនកំពុងត្រូវបានយកចេញពីពន្ធនាគារ Ofer និងឡើងទៅលើរថយន្តក្រុងដើម្បីត្រៀមដឹកជញ្ជូនទៅកាន់កន្លែងដោះលែងរបស់ពួកគេ។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ជនជាតិប៉ាឡេស្ទីនចំនួន ១៨៣នាក់នឹងត្រូវដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែលជាថ្នូរនឹងការវិលត្រឡប់របស់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





