កាកបាទក្រហមទទួលចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ដែលត្រូវបានដោះលែងនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ដែលត្រូវបានដោះលែងនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហម។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យោងតាមព័ត៌មានដែលទាក់ទងដោយកាកបាទក្រហមបានឱ្យដឹងថា ចំណាប់ខ្មាំងចំនួន ៣នាក់ត្រូវបានផ្ទេរទៅពួកគេ ហើយពួកគេកំពុងធ្វើដំណើរទៅកាន់កងកម្លាំង IDF និងISA នៅតំបន់ហ្គាហ្សាស្ទ្រីប»
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





