ក្រុមហ៊ុនដឹកជញ្ជូនអាឡឺម៉ង់កំពុងរៀបចំការបញ្ជាទិញនាវាដឹកកុងតឺន័រជាមួយនឹងក្រុមហ៊ុន Hanwha Ocean
KP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ហាផេហ្គ ឡយដ៍ (Hapag-Lloyd) អាចនឹងងាកទៅរកក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Hanwha Ocean Co. សម្រាប់ការសាងសង់នាវាដឹកកុងតឺន័ររបស់ខ្លួនដែលមានតម្លៃជាង ១,៧ទ្រីលានវ៉ុន (១,២ប៊ីលានដុល្លារអាម៉េរិក) ។
ប្រភពព័ត៌មានដឹកជញ្ជូនសកល TradeWinds បានរាយការណ៍ថាក្រុមហ៊ុន Hapag-Llyod កំពុងពិចារណាលើការបញ្ជាទិញដើម្បីសាងសង់ធុងផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៦ធុងជាមួយក្រុមហ៊ុន Hanwha Ocean ។
នៅឆ្នាំ២០២១ ក្រុមហ៊ុនអាឡឺម៉ង់បានរាយការណ៍ថា ខ្លួនបានចុះហត្ថលេខាលើឯកសារជាមួយអ្នកសាងសង់នាវាកូរ៉េបន្ទាប់មកត្រូវបានគេស្គាល់ថា ក្រុមហ៊ុន Daewoo Shipbuilding & Marine Engineering Co. (DSME) សម្រាប់ការសាងសង់នាវាដឹកកុងតឺន័រចំនួន ៦គ្រឿងដូចៗគ្នា។
អ្នកឧស្សាហកម្មរំពឹងថា ក្រុមហ៊ុនទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងខែនេះ។ ក្រុមហ៊ុន Hanwha Ocean បាននិយាយថា មិនមានអ្វីត្រូវបានសម្រេចទាក់ទងនឹងកិច្ចព្រមព្រៀងនេះទេ។ ក្រុមហ៊ុនHanwha Ocean គឺជាសម្ព័ន្ធរបស់ក្រុមហ៊ុនសាងសង់នាវា South Korea's chemicals to aerospace នៃក្រុមហ៊ុន Hanwha Group ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





