ប្រធានាធិបតីស្តីទីអំពាវនាវឱ្យមានការត្រៀមលក្ខណៈយោធា ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការបង្កហេតុណាមួយរបស់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការពារជាតិបាននិយាយថា ប្រធានាធិបតីស្តីទី លោក ចយ សាងម៉ុក (Choi Sang-mok) បានអំពាវនាវឱ្យយោធាត្រៀមខ្លួនដើម្បីឆ្លើយតបភ្លាមៗចំពោះការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈមណ្ឌលបញ្ជាការយោធាដ៏សំខាន់មួយ។
លោក ចយ បានធ្វើការអំពាវនាវនេះ បន្ទាប់ពីលោកបានត្រួតពិនិត្យមជ្ឈមណ្ឌលបញ្ជាការ និងត្រួតពិនិត្យអគ្គសេនាធិការចម្រុះ (JCS) នៅកណ្តាលទីក្រុងសេអ៊ូល ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីតាំងនេះ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីកាលពីចុងខែធ្នូ។
លោកបានអំពាវនាវឱ្យយោធាកុំមានការអាក់អន់ចិត្តចំពោះស្ថានការណ៍ក្នុងស្រុកដ៏ច្របូកច្របល់នាពេលថ្មីៗនេះ ដែលជាក់ស្តែងសំដៅទៅលើភាពចលាចលផ្នែកនយោបាយដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរយៈពេលខ្លីរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol)ក្នុងខែធ្នូ។
ក្រសួងបាននិយាយថា លោក ចយ ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការហ្វឹកហ្វឺនយោធាដែលត្រូវបានធ្វើឡើងជាធម្មតា ដោយលោកបានកត់សម្គាល់ថា រដ្ឋមន្ត្រីការពារជាតិស្តីទី លោក គីម ស៊ុនហូ (Kim Seon-ho) និងប្រធាន JCS លោក គីម យ៉ុងស៊ូ (Kim Myung-soo)មានវត្តមានក្នុងអំឡុងពេលត្រួតពិនិត្យ។
ថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបង្កើនភាពតានតឹងឆ្លងព្រំដែនជាមួយនឹងការបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្ររបស់ខ្លួន រួមទាំងអ្វីដែលខ្លួនហៅថា មីស៊ីលនាវាយុទ្ធសាស្ត្រពីសមុទ្រទៅលើដីកាលពីថ្ងៃទី២៥ ខែមករា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





