កងទ័ពអ៊ីស្រាអែល៖ ខ្លួនបានវាយប្រហារឃ្លាំងអាវុធរបស់ក្រុមហាម៉ាស់ក្នុងប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ -- កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារផ្អែកលើការស៊ើបអង្កេតកន្លែងផ្ទុកអាវុធរបស់ក្រុមហាម៉ាស់នៅក្នុងទីក្រុងឌៀអាលី ភាគខាងត្បូងប្រទេសស៊ីរី។
កងកម្លាំងបានបន្ថែមថា សព្វាវុធដែលរក្សាទុកនៅកន្លែងនោះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារលើកងកម្លាំង IDF ។
កងកម្លាំង IDF បានកត់សម្គាល់ថា ខ្លួននឹងបន្តរុះរើសមត្ថភាពរបស់ក្រុមហាម៉ាស់លើគ្រប់វិស័យ រួមទាំង «ប្រតិបត្តិការប្រឆាំងនឹងការប៉ុនប៉ងទាំងអស់របស់ក្រុមភេរវករ ដើម្បីពង្រឹងខ្លួន និងកសាងកងកម្លាំងរបស់ពួកគេ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





