រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាម ៣០០នាក់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ៣០០នាក់នៅក្នុងការផ្លាស់ប្តូរចុងក្រោយរបស់ពួកគេដែលត្រូវបានសម្របសម្រួលដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ។
យោងតាមក្រសួងបានឱ្យដឹងថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែងកំពុងទទួលបានការថែទាំសុខភាពនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រឡប់ទៅប្រទេសរុស្ស៊ីវិញក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ជនជាតិអ៊ុយក្រែនចំនួន ១៥០នាក់បានត្រឡប់មកផ្ទះវិញពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរ។ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ការសម្របសម្រួលរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





