លោក អាល់ឡាម៉ាយេ ហាលីណា ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីឆាដឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីឆាដ លោក ម៉ាហាម៉ាត់ អ៊ីដ្រីសដេប៊ី អ៊ីតណូ (Mahamat Idriss Deby Itno) បានតែងតាំងលោក អាល់ឡាម៉ាយេ ហាលីណា (Allamaye Halina) ជានាយករដ្ឋមន្ត្រីរបស់ប្រទេស។
ការតែងតាំងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកបានដាក់សំណើសុំលាលែងពីគណៈរដ្ឋមន្ត្រី ដើម្បីត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលថ្មី។
លោក ហាលីណា គឺជាអ្នកការទូត និងជាអតីតអគ្គនាយកនៃពិធីការរដ្ឋរបស់ប្រទេស ឥឡូវនេះត្រូវបានបង្កើតរដ្ឋាភិបាលថ្មី។ លោក ហាលីណា ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដំបូងនៃប្រជាជាតិអាហ្វ្រិកកណ្តាលកាលពីខែឧសភាឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





