ធនាគារកណ្តាលអាហ្វហ្គានីស្ថានបានបញ្ចូលទឹកប្រាក់ចំនួន ២៥លានដុល្លារអាម៉េរិកដើម្បីរក្សារូបិយប័ណ្ណក្នុងស្រុកឱ្យមានស្ថេរភាព
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ធនាគារកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថានបានបញ្ចូលទឹកប្រាក់ចំនួន ២៥លានដុល្លារអាម៉េរិកកាលពីថ្ងៃពុធ ទៅកាន់ទីផ្សារក្នុងស្រុកដើម្បីបង្កើនរូបិយប័ណ្ណក្នុងស្រុករបស់ខ្លួន។
ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អ្នកដេញថ្លៃ រួមទាំងអ្នកប្តូរប្រាក់ និងធនាគារឯកជនគួរតែដាក់ប្រាក់ចាំបាច់ជាសាច់ប្រាក់ក្នុងទម្រង់របស់ប្រទេសអាហ្វហ្គានីស្ថានទៅក្នុងធនាគារកណ្តាល Da Afghanistan Bank» ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ធនាគារកណ្តាលបានស្នើសុំឱ្យធនាគារដែលមានសិទ្ធិទាំងអស់ ធ្វើការផ្លាស់ប្តូររូបិយប័ណ្ណបរទេសនិងអ្នកផ្តល់សេវារូបិយវត្ថុចូលរួមក្នុងការដេញថ្លៃនេះ។
ក្នុងរយៈពេលមួយខែកន្លងមកនេះ ធនាគារបានបញ្ចូលទឹកប្រាក់រាប់លានដុល្លារអាម៉េរិកទៅក្នុងទីផ្សារប្តូររូបិយប័ណ្ណរបស់ប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានស្ថិរភាព និងទប់ស្កាត់ការធ្លាក់ថ្លៃរបស់ខ្លួនធៀបនឹងរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រូបិយប័ណ្ណអាហ្វហ្គានីស្ថានបានធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បច្ចុប្បន្ន អត្រាប្តូរប្រាក់ស្ថិតនៅប្រហែល ៧៣,៥០អាហ្វហ្គានីស្ថានសម្រាប់មួយដុល្លារអាម៉េរិក បើធៀបនឹង ៦៩,៣០អាហ្វហ្គានីស្ថានកាលពីមួយខែមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





