ប៉ូលិសឡាវចាប់បានគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- នគរបាលឡាវនៅខេត្តបរកែវភាគខាងជើង ចាប់បានគ្រឿងញៀនដ៏សន្ធឹកសន្ធាប់មួយ បន្ទាប់ពីបានរកឃើញរថយន្តភីកអាប់មួយគ្រឿងផ្ទុកថ្នាំញៀនប្រភេទអាហ្វេតាមីនចំនួន ៤,៤លានគ្រាប់។
គេហទំព័រព័ត៌មានក្នុងស្រុក Lao Pattana News បានរាយការណ៍កាលពីថ្ងៃពុធថា រថយន្តដឹកទំនិញនេះត្រូវបានគេបោះបង់ចោលនៅក្នុងភូមិភីបួនថុង ស្រុកហួយសៃ កាលពីថ្ងៃទី៣០ ខែមករា។
ក្នុងឆ្នាំ២០២៤ អាជ្ញាធរឡាវបានដោះស្រាយករណីពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣.៣៩៥ករណី ចាប់ខ្លួនជនសង្ស័យចំនួន ៥.១៦៨នាក់។
រដ្ឋាភិបាលឡាវនឹងបន្តធ្វើការជាមួយនាយកដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





