ចិនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន ២ទៀតទៅក្នុងបញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសចិនបានសម្រេចចិត្តបន្ថែមក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកចំនួន ២ទៀត គឺក្រុមហ៊ុន PVH Corp. និងក្រុមហ៊ុន Illumina, Inc. ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្តរបស់ប្រទេសនេះ។
យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរបានរំលោភលើគោលការណ៍ជួញដូរទីផ្សារធម្មតា បញ្ឈប់ការធ្វើពាណិជ្ជកម្មជាប្រចាំជាមួយក្រុមហ៊ុនចិន និងបានអនុវត្តន៍វិធានការរើសអើងប្រឆាំងនឹងក្រុមហ៊ុនចិនដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីរក្សាអធិបតេយ្យភាពជាតិ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ យន្តការបញ្ជីឈ្មោះអង្គភាពដែលមិនគួរឱ្យទុកចិត្តបាននឹងចាត់វិធានការលើការប្រឆាំងនឹងក្រុមហ៊ុនដែលបានរៀបរាប់ខាងលើដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





