តួកគីនឹងទទួលយកអ្នកទោសប៉ាឡេស្ទីន ១៥នាក់ដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសតួកគីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទទួលយកអ្នកទោសប៉ាឡេស្ទីន ១៥នាក់ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ប្រធានាធិបតីតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអង្គការស៊ើបការណ៍ជាតិនឹងត្រួតពិនិត្យការផ្ទេរជនជាតិប៉ាឡេស្ទីនចំនួន១៥នាក់ដែលត្រូវបាននិរទេសទៅកាន់ប្រទេសតួកគីតាមរយៈប្រទេសអេហ្ស៊ីបក្នុងដំណាក់កាលដំបូង។
សេចក្តីថ្លែងការណ៍បាននិយាយថា អ៊ីស្រាអែលនិយាយនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ថា អ្នកទោសមួយចំនួនដែលជាប់ពន្ធនាគារអស់មួយជីវិតនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប៉ាឡេស្ទីនវិញទេ។នៅក្នុងបរិបទនេះ ប្រទេសតួកគីបានយល់ព្រមទទួលយកបុគ្គលមួយចំនួនក្រោមហេតុផលមនុស្សធម៌។
ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១៩ខែមករា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង ១៨នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ចេញពីពន្ធនាគាររបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





