ភេរវករ ២៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោធាបាននិយាយថា ភេរវករ២៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
ភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការជាច្រើននៅក្នុងខេត្តបាឡូជីស្ថាន បន្ទាប់ពីក្រុមភេរវករបានបើកការវាយប្រហារដោយការបិទផ្លូវនៅក្នុងស្រុកកាឡាត់ នៃខេត្តនេះ។
សេចក្តីថ្លែងការណ៍របស់ភ្នាក់ងារ ISPR បាននិយាយថា កងកម្លាំងសន្តិសុខបានរារាំងការប៉ុនប៉ងនេះ ហើយបានសម្លាប់ភេរវករ ១២នាក់ក្នុងអំឡុងពេលប្រតិបត្តិការ។
ភ្នាក់ងារ ISPR បាននិយាយថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយទៀត គឺភេរវករ ១១ នាក់ត្រូវបានសម្លាប់នៅក្នុងស្រុកហារណៃ ខេត្តបាឡូជីស្ថាន បន្ទាប់ពីកងកម្លាំងសន្តិសុខបានភ្ជាប់ទីតាំងរបស់ភេរវករ ដោយភ្នាក់ងារបានបន្ថែមថា កន្លែងលាក់ខ្លួនជាច្រើនត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រតិបត្តិការផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





