កងទ័ពជើងទឹកនឹងបញ្ជូននាវាចុះចតទៅចូលរួមពិធីត្រួតពិនិត្យកងនាវាអន្ដរជាតិនៅប្រទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ជូនកប៉ាល់ចុះចតទម្ងន់ ៤.៩០០តោនឈ្មោះណូចូកប៊ុង (Nojeokbong) ទៅកាន់ពិធីត្រួតពិនិត្យកងនាវាអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយ។
ព្រឹត្តិការណ៍ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកំពង់ផែ Benoa ចាប់ពីថ្ងៃទី១៥-២២ ខែកុម្ភៈ នឹងមានការចូលរួមពីប្រទេសប្រមាណជា៣០ប្រទេស។ យោងតាមកងទ័ពជើងទឹកបានឱ្យដឹងថា ក្បួនដង្ហែតាមសមុទ្រនឹងរួមបញ្ចូលនាវាចម្បាំងប្រហែល ៣០គ្រឿងមកពីជាង ១០ប្រទេស រួមទាំងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។
ត្តិការណ៍នេះនឹងក្លាយជាលើកទីមួយហើយដែលកងទ័ពជើងទឹកបានបញ្ជូននាវាចម្បាំងទៅកាន់ការត្រួតពិនិត្យកងនាវាអន្តរជាតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការដាក់ពង្រាយចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០១៥៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





