ប៉ូលិសអាហ្វហ្គានីស្ថានចាប់ខ្លួនមនុស្ស ២នាក់រួមជាមួយថ្នាំញៀន និងគ្រាប់រំសេវខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យប៉ូលិសខេត្ត លោកអាសសាឌុលឡាហ៍ ចាមស៊ីដ (Assadullah Jamshid) បាននិយាយថា ប៉ូលីសបានចាប់ខ្លួនអ្នករត់ពន្ធដែលត្រូវបានចោទប្រកាន់ ២នាក់ ហើយរកឃើញថ្នាំញៀន និងគ្រាប់រំសេវខុសច្បាប់នៅកន្លែងកាន់កាប់របស់ពួកគេក្នុងខេត្តកាន់ដាហារ ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីបាននិយាយថា នៅក្នុងហេតុការណ៍ដំបូងដែលបានកើតឡើងនៅក្នុងសង្កាត់ប៉ូលិសទី៨ ទីក្រុងកាន់ដាហារ ខេត្តកាន់ដាហារ សមត្ថកិច្ចបានរកឃើញកាំជ្រួចចំនួន ១,៥គីឡូក្រាម និងគ្រាប់ផ្លោងជាច្រើន ហើយបានចាប់ខ្លួនមនុស្សម្នាក់ដោយចោទប្រកាន់ពីបទប៉ុនប៉ងរត់ពន្ធរបស់ជនល្មើស។
ក្នុងហេតុការណ៍មួយទៀត សមត្ថកិច្ចបានរកឃើញថ្នាំញៀនខុសច្បាប់មួយចំនួនរួមមានថ្នាំជក់ និងសារធាតុពុលដែលប្រើក្នុងការផលិតគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួនបុរសម្នាក់ដើម្បីធ្វើការស៊ើបអង្កេត។នៅក្នុងប្រតិបត្តិការស្រដៀងគ្នានេះ បុគ្គលិកសន្តិសុខបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀនមួយនៅក្នុងខេត្តហ្គ័រ ភាគខាងលិចកាលពីថ្ងៃពុធ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





