នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានសន្យាថានឹងបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន និងជំរុញយ៉ាងទូលំទូលាយនូវទំនាក់ទំនងយុទ្ធសាស្ត្រនៃផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្នុងអំឡុងសម័យប្រជុំពេញអង្គនៃសមាជិកសភា លោក អ៊ីស៊ីបា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនលើគ្រប់វិស័យ កាត់បន្ថយបញ្ហាប្រឈម និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោកបានបន្តថា ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងការស្ថាបនា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





