អ្នកការទូតជាន់ខ្ពស់៖ រុស្ស៊ី និងស៊ីរីព្រមព្រៀងបន្តកិច្ចពិគ្រោះយោបល់លើមូលដ្ឋានយោធា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីឃឺល បូកដាណូវ (Mikhail Bogdanov) បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានៃការរក្សាមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីតម្រូវឱ្យមានការពិគ្រោះយោបល់បន្ថែមទៀត ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចពិគ្រោះយោបល់នោះ។
គណៈប្រតិភូអន្តរក្រសួងរបស់រុស្ស៊ីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស់កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយមេដឹកនាំស៊ីរី លោក អាម៉េដ អាល់-សារ៉ា (Ahmed al-Sharaa)។
លោកបាននិយាយថា «យើងបានសម្តែងការដឹងគុណរបស់យើងចំពោះការពិតដែលថាប្រជាពលរដ្ឋ និងសម្ភារៈបរិក្ខាររបស់យើងមិនមានគ្រោះថ្នាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍ចុងក្រោយបង្អស់។ យើងបានបង្ហាញក្តីសង្ឃឹមថា គោលនយោបាយនេះនឹងបន្ត ហើយផលប្រយោជន៍របស់យើងនៅក្នុងប្រទេសស៊ីរីនឹងមិនរងផលប៉ះពាល់»។
ថ្លែងមតិនៅលើមូលដ្ឋានទ័ពរបស់រុស្ស៊ីនៅស៊ីរី លោក បូកដាណូវ បាននិយាយថា «គ្មានអ្វីផ្លាស់ប្តូរទេ»។
លោកបាននិយាយបន្ថែមថា «បញ្ហានេះតម្រូវឱ្យមានកិច្ចចរចាបន្ថែម។ យើងបានព្រមព្រៀងបន្តកិច្ចពិគ្រោះយោបល់លម្អិតទៅលើគ្រប់ប្រធានបទនៃកិច្ចសហប្រតិបត្តិការរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





