ឥណ្ឌូណេស៊ីសន្សំថវិការដ្ឋ ១,២ពាន់លានដុល្លារអាម៉េរិក ដោយសារកាត់បន្ថយការចំណាយលើការធ្វើដំណើរ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានសន្សំថវិការដ្ឋចំនួន ២០ពាន់ពាន់លានរូពៀ (១,២ពាន់លានដុល្លារអាម៉េរិក) ដោយសារកាត់បន្ថយការចំណាយលើការធ្វើដំណើរសម្រាប់រដ្ឋមន្ត្រី និងមន្ត្រី។
លោក ប្រាបូវ៉ូ បាននិយាយថា ការកាត់បន្ថយថវិកាសម្រាប់នាយកដ្ឋាននានារបស់រដ្ឋាភិបាលអាចត្រូវបានបែងចែកសម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនដូចជាទំនប់វារីអគ្គិសនី ការអភិវឌ្ឍ និងជួសជុលសាលារៀនរាប់ម៉ឺនកន្លែង និងសូម្បីតែកម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) ផងដែរ។
លោកក៏បានណែនាំដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានា ដែលមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើការសន្សំថវិកាសម្រាប់សកម្មភាពទាំងនោះ។
កាលពីដើមខែធ្នូ ឆ្នាំ២០២៤ លោក ប្រាបូវ៉ូ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុកាត់បន្ថយថវិកាសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់បណ្តារដ្ឋមន្ត្រី និងមន្ត្រីដែលជាសមាជិកនៃគណៈរដ្ឋមន្ត្រីក្រហម និងស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





