ការបំពុលបរិយាកាសអាចនឹងធ្វើឱ្យទីក្រុងបាងកកខាតបង់ថវិកាប្រមាណជិត ៩០លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ការខូចខាតផ្នែកសេដ្ឋកិច្ចពីការបាត់បង់ឱកាសដែលបណ្តាលមកពីការបំពុលខ្យល់ដែលលើសពីកម្រិតមធ្យម 100µg/m³ នៅក្នុងសន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុង និងជុំវិញទីក្រុងបាងកកក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ៣ពាន់លានបាត (៨៩,៤លានដុល្លារអាម៉េរិក)។ នេះបើតាមការវាយតម្លៃដោយមជ្ឈមណ្ឌលស្រាវជ្រាវកសិករ (Kasikorn) របស់ប្រទេសថៃ (KRC)។
ដូចដែលត្រូវបានរាយការណ៍ដោយសេវាព័ត៌មានភាសាអង់គ្លេសក្នុងស្រុក Thai PBS World បានឱ្យដឹងថា មជ្ឈមណ្ឌលបាននិយាយថា កម្រិតពុល PM2.5 ច្រើនពេកនៅក្នុងបរិយាកាសនាំឱ្យការចំណាយទៅលើការព្យាបាលវេជ្ជសាស្រ្ត និងការបង្កាសម្រាប់ការថែទាំសុខភាព ដូចជារបាំងមុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាដើម។ ទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ ក៏វាអាចបង្កើតជាការបាត់បង់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់លុយសម្រាប់គោលបំណងផ្សេងទៀត។
ការប៉ាន់ប្រមាណការខូចខាតផ្នែកសេដ្ឋកិច្ច គឺផ្អែកទៅលើការសន្មត់ថា ប្រជាជនប្រហែល ២,៤លាននាក់នៅក្នុងទីក្រុងបាងកកកំពុងទទួលរងនូវជំងឺអាឡែកស៊ី និងជំងឺផ្លូវដង្ហើម ដោយនៅក្នុងនោះ ប្រហែលពាក់កណ្តាលនៃពួកគេត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ ដោយត្រូវចំណាយទៅលើថ្លៃព្យាបាល និងការធ្វើដំណើរជាមធ្យមពី ១.៨០០ - ២.០០០បាតក្នុងមនុស្សម្នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





