ហ្វីលីពីន និងនូវែលសេឡង់ចាប់ផ្តើមកិច្ចចរចាស្តីពីស្ថានភាពនៃកិច្ចព្រមព្រៀងការត្រួតពនិត្យកងកម្លាំង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ប្រទេសហ្វីលីពីន និងនូវែលសេឡង់ បានចាប់ផ្តើមកិច្ចចរចាជាផ្លូវការសម្រាប់កិច្ចព្រមព្រៀង ស្តីពីស្ថានភាពនៃការត្រួតពិនិត្យកងកម្លាំង (SOVFA) ដែលត្រូវបានប្រកាសដោយក្រសួងការពារជាតិរបស់ក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃទី២៩ ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនោះបាននិយាយថា ជុំទីមួយនៃកិច្ចចរចាបានធ្វើឡើងនៅទីក្រុងម៉ានីលកាលពីថ្ងៃទី២៣ ខែមករា ដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅហ្វីលីពីន លោកស្រី ខាធើរីន ម៉ាកអ៊ីនតូស (Catherine McIntosh) និងមន្ត្រីការពារជាតិហ្វីលីពីន មន្ត្រីការទូត និងមន្រ្តីយុត្តិធម៌។
កិច្ចចរចាលើកទីមួយត្រូវបានកត់សម្គាល់ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី។
ស្ថានភាពនៃកិច្ចព្រមព្រៀងការត្រួតពិនិត្យកងកម្លាំងនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ពួកគេ និងធ្វើសមយុទ្ធនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធារួម។
ក្រសួងការពារជាតិបាននិយាយថា ការបញ្ចប់ដោយជោគជ័យនៃកិច្ចព្រមព្រៀងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងទ្វេភាគីទាំងមូល ដែលនឹងសាទរចំពោះការប្រារព្ធខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





