ឯកឧត្តម រស់ ថាន់សន អញ្ជើញធ្វើបទបង្ហាញស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--






ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈ៖ ការវិភាគមុខងារ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា





