គណៈប្រតិភូសហគ្រិនចិនធ្វើទស្សនកិច្ចនៅវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- គណៈប្រតិភូសហគ្រិនចិនដឹកនាំដោយ លោក រេន ហុងប៊ីន (Ren Hongbin) ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាជីវកម្មនៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានផ្លាស់ប្តូរយ៉ាងទូលំទូលាយជាមួយមន្ត្រី និងអ្នកតំណាងធុរកិច្ចវៀតណាម ព្រមទាំងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចដើម្បីរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងវៀតណាមផងដែរ។
លើសពីនេះ សហគ្រាសនៃប្រទេសទាំងពីរបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ ហើយសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងវិស័យនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





