ទាហានអង់គ្លេសប្រមាណ ៣០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសរូម៉ានី ដោយឆ្លងកាត់សាធារណរដ្ឋឆេក
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មាន CTK បាននិយាយថា ទាហានអង់គ្លេសប្រហែល ៣០០នាក់ និងរថយន្តយោធាជាង ១០០គ្រឿងនឹងធ្វើដំណើរឆ្លងកាត់សាធារណរដ្ឋឆេកទៅកាន់ប្រទេសរូម៉ានី ដើម្បីចូលរួមក្នុងសមយុទ្ធរបស់អង្គការណាតូ។
ទីភ្នាក់ងារ CTK បាននិយាយថា ក្បួនរថយន្តយោធានឹងធ្វើដំណើរឆ្លងកាត់ប្រទេសនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមករា។ ជួរទីមួយរបស់ចក្រភពអង់គ្លេសនឹងចូលទៅក្នុងទឹកដីនៃសាធារណរដ្ឋឆេកពីប្រទេសអាល្លឺម៉ង់។ កងទ័ពនឹងផ្លាស់ទីនៅពេលយប់។ យោធាអង់គ្លេសនឹងធ្វើដំណើរត្រឡប់មកវិញនៅខែមីនា។
សេវាសារព័ត៌មានរបស់អង្គការណាតូ បាននិយាយមុននេះថា ទាហានប្រហែល ១០.០០០នាក់មកពីប្រទេសចំនួន ៩របស់អង្គការណាតូនឹងចូលរួមក្នុងសមយុទ្ធ Steadfast Dart ដែលនឹងត្រូវធ្វើឡើងនៅប្រទេសរ៉ូម៉ានីប៊ុលហ្គារី និងក្រិក ចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ។ គោលដៅសំខាន់នៃសមយុទ្ធនេះ គឺដើម្បីអនុវត្តន៍សកម្មភាពនៅជិតព្រំដែនប្រទេសរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





