កងកម្លាំង IDF៖ ខ្លួនបានបន្តវាយប្រហារលើគោលដៅរបស់ក្រុមរ៉ាឌីកាល់នៅតំបន់ហ្គាហ្សាស្ទ្រីប
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់ IDF បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងបន្តវាយប្រហារលើគោលដៅរបស់ក្រុមរ៉ាឌីកាល់នៅតំបន់ហ្គាហ្សាស្ទ្រីបខណៈដែលបទឈប់បាញ់មិនត្រូវបានអនុវត្តន៍នៅម៉ោង ៩:៣០នាទីព្រឹក(ម៉ោងនៅទីក្រុងម៉ូស្គូ) ដោយសារតែចលនារ៉ាឌីកាល់របស់ក្រុមហាម៉ាស់បានបំពានកាតព្វកិច្ចរបស់ខ្លួន។
របាយការណ៍បាននិយាយថា «កាំភ្លើងធំ និងយន្តហោះរបស់កងកម្លាំងIDF បានវាយប្រហារលើគោលដៅភេរវកម្មមួយចំនួននៅភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា»។
យោងតាមរបាយការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល «នៅតែត្រៀមខ្លួនជាស្រេចក្នុងការការពារ និងការបំពាន» ហើយខ្លួន «នឹងមិនអនុញ្ញាតឱ្យមានការខូចខាតណាមួយដល់ពលរដ្ឋអ៊ីស្រាអែលឡើយ»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





