ម៉ារ៉ុកស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការបរទេសម៉ារ៉ុកបាននិយាយថា រដ្ឋាភិបាលម៉ារ៉ុកសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយក្រសួងបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះអាចត្រូវបានគោរពយ៉ាងពេញលេញ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ព្រះរាជាណាចក្រម៉ារ៉ុកស្វាគមន៍ចំពោះវឌ្ឍនភាពដែលធ្វើឡើងឆ្ពោះទៅរកការបញ្ឈប់អរិភាព និងការវាយប្រហារមកលើជនស៊ីវិលចាប់តាំងពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣»។
រដ្ឋាភិបាលម៉ារ៉ុកបានអំពាវនាវឱ្យភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែលទាំងអស់ផ្តល់ឱកាសសន្តិភាព និងបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ និងការស្ថាបនា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





