ចិនបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថានចំនួន ២បន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបប៉ាគីស្ថានទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយព្យប្រទេសចិន។
ផ្កាយរណបដែលមានឈ្មោះថា PRSC-EO1 ត្រូវបានបាញ់បង្ហោះនៅម៉ោង ១២:០៧នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែតឡុងម៉ាច-២ឌី(Long March-2D) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
រ៉ុក្កែតនេះក៏បានដឹកផ្កាយរណប ២ទៀតដែរគឺ ផ្កាយរណបទៀនលូ-១ (Tianlu-1) និងផ្កាយរណបឡាន់តាន់-១ (Lantan-1)។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៥៥៦ ដែលពាក់ព័ន្ធនឹងស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





