ពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--










សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា យាង និងអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្ពានបេតុង ដែលជាជំនួយរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតចិន ខណៈពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តបុព្វសិលារាម (ភគ្គិនេសន៍) ភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
រូបថត៖ AKP-បន្ទាយមានជ័យ





