ឯកឧត្តម ឃួង ស្រេង អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្អូនប្រុសពិការដៃទាំងពីរ ដែលមានទេពកោសល្យគូររូប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥–





ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនប្អូនប្រុសពិការ សល់ សុខចាន់ ជាជាងគំនូរពិការដៃទាំងពីរ ដែលមានទេពកោសល្យគូររូប នៅតាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាពគ្រូសារ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





