ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ បញ្ចប់ដោយជោគជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--








ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៨ក្លឹបចូលរួម និងមានកីឡាករ ៥៥នាក់ និងកីឡាការិនី ៦នាក់។
ជ័យលាភីលើវិញ្ញាសាសរុបចំនួន៥ គឺក្រសួងការពារជាតិ ឈរលេខ១ ដោយឈ្នះមេដាយមាស ៤គ្រឿង ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្តើមបានមេដាយមាស១គ្រឿង រីឯខេត្តបាត់ដំបងឈរលេខ៣ ទទួលបានមេដាយប្រាក់១។
រូបថត៖ យឹម សុវឌ្ឍនា





