សហរដ្ឋអាមេរិកអាចកាត់ផ្តាច់ការគាំទ្រដល់អ៊ុយក្រែនដើម្បីសម្រេចបានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវេន (Jake Sullivan) បាននិយាយថា សហរដ្ឋអាមេរិកមានជម្រើសក្នុងការបញ្ចប់ការគាំទ្រដល់អ៊ុយក្រែន លុះត្រាតែខ្លួនយល់ព្រមបោះបង់ការទាមទារទឹកដីមួយចំនួនដើម្បីសម្រេចបានសន្តិភាព ប៉ុន្តែមិនមានឆន្ទៈក្នុងការធ្វើដូច្នេះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតញូវយ៉កថែមស៍ថា «វាជាការពិតដែលយើងអាចកាត់ផ្តាច់អ៊ុយក្រែនបាន។ យើងអាចនិយាយបានថា អ្នកមិនមានអ្វីទៀតទេ លុះត្រាតែអ្នកទទួលយកថា ប្រទេសរុស្ស៊ីទទួលបាន X ភាគរយនៃទឹកដីរបស់អ្នក។ នោះគឺជាជម្រើសដែលមានសម្រាប់យើង។ តើយើងគួរធ្វើដូច្នេះទេ? ខ្ញុំមិនយល់ស្របទេ»។
មន្ត្រីរូបនេះបាននិយាយបន្តទៀតថា សហរដ្ឋអាមេរិកបង្ខំឱ្យអ៊ុយក្រែនទទួលយកលក្ខខណ្ឌសន្តិភាពជាក់លាក់ ដែលនឹងធ្វើឱ្យខូចការឯកភាពរបស់អង្គការណាតូ។
យោងតាមលោក ស៊ុលលីវេន បានឱ្យដឹងថា ការពិតដែលថាសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននោះ មិនមានន័យថា ទីក្រុងវ៉ាស៊ីនតោនគួរតែកំណត់លទ្ធផលដែលចង់បាននៃជម្លោះទៅអ៊ុយក្រែននោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





