កងទ័ពជើងទឹកស្រីលង្កាចាប់ទូកនេសាទឥណ្ឌា ២គ្រឿង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកស្រីលង្កាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកស្រីលង្កាបានចាប់ទូកនេសាទឥណ្ឌាចំនួន ២គ្រឿងដែលកំពុងនេសាទនៅក្នុងដែនទឹកស្រីលង្កា និងបានចាប់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន ៨នាក់។
កងទ័ពជើងទឹកបាននិយាយថា ទូកទាំងនោះត្រូវបានរឹបអូសពីសមុទ្រភាគខាងជើងនៃទីក្រុង Mannar ក្នុងខេត្តភាគខាងជើងនៃប្រទេសស្រីលង្កា។
កងទ័ពជើងទឹកបាននិយាយថា ពួកគេធ្វើការល្បាត និងប្រតិបត្តិការជាប្រចាំនៅក្នុងដែនទឹកស្រីលង្កា ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់របស់ទូកនេសាទបរទេស ដោយគិតគូរពីផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់អ្នកនេសាទក្នុងស្រុក។
កងទ័ពជើងទឹកស្រីលង្កាបានរឹបអូសទូកនេសាទឥណ្ឌា ០៣គ្រឿង និងចាប់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន ១៨នាក់មកទល់ពេលនេះសម្រាប់ការនេសាទខុសច្បាប់នៅក្នុងដែនទឹកស្រីលង្កា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





