ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥–






ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ (8th Angkor Ultra-Trail 2025) នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ NOCC រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ទិវារត់ប្រណាំងនេះគ្រោងនឹងរៀបចំនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នមានអ្នកចុះឈ្មោះជិត ១ ៤០០នាក់ មកពី ៤៤ប្រទេស ចូលរួមព្រឹត្តិការណ៍នេះ។
រូបថត៖ យឹម សុវឌ្ឍនា





