ក្រុមប្រឹក្សាខេត្តកំពង់ខេត្កំពង់ឆ្នាំង បើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ក្រុង ស្រុក ឃុំ សង្កាត់
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ពិធីនេះធ្វើនៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី អភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ដ មេបញ្ជាការកងក ម្លាំងទាំងបីនិងលោកអភិបាល ក្រុងស្រុកផងដែរ។

ក្និងឱកាសនោះឯកឧត្ដម ស៊ីវ រុន បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា និង អនុម័តលើរបាយការណ៍វឌ្ឍនភាព សង្ខេបរបស់សមាគមគណៈកម្មាធិការប្រតិបត្តិក្រុម ប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបទបង្ហាញលើការបង្កើតឱ្យមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កា ត់ នៅក្នុងខេត្ត ដើម្បីលើកកម្ពស់គុណ ភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាព លរដ្ឋនៅមូលដ្ឋាន ។

ទន្ទឹមនឹងនេះឯកឧត្ដមបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនសព្រះរាជានាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឲ្យមានការចុះជួបប្រាស្រ័យឱ្យកាន់តែជិតជាប្រចាំជាមួយប្រាជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការនិន្នាការនយោបាយឡើយ។
ថ្លែងក្នុបរិបទនេះឯកឧត្តមប្រធានក្រុមប្រឹក្សាបានជម្រុញដល់មន្ត្រីបាក់ព័ន្ធ ខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ចបានត្រឹមត្រូវ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ចំពោះសមាគមប្រត្តិបត្តិក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគា្នបញ្ចេញសំឡេង បានពិភាក្សាជាមួយក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយ និងប្រព័ន្ធនានា ដែលធ្វើឱ្យមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនបានយ៉ាងល្អប្រសើ៕
ដោយ៖ បៃ ស៊ីថុន





