ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើ្ញញចូលរួមជាអធិបតីកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦—








ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន អញ្ជើ្ញញចូលរួមជាអធិបតីកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីសាទរបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា និងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបចូលរួមថែរក្សាមរតកធម្មជាតិ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពី ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ភ្នំពេញ ក្រោមប្រធានបទ «ការផ្តល់តម្លៃ និងក្តីស្រឡាញ់ដល់ធម្មជាតិ»។
រូបថត៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ





